ពងខ្ញុំមិនញាស់
មានគ្រួសារមួយមានសមាជិកបីនាក់ គឺឱពុក-ម្តាយ និងកូនប្រុសម្នាក់ បីនាក់ឱពុក-ម្តាយ និងកូននេះ បានចែកពេល វេលារៀងខ្លួនៗ សម្រាប់ធ្វើការងារ គឺឱពុកចូលព្រៃកាប់អុស ម្តាយដាំបនែ្លនៅផ្ទះ និងកូនប្រុសទៅសាលារៀន មាន ថៃ្ងមួយអ្នកគ្រូ បានបង្រៀនសិស្សអំពីរបៀបនៃការភ្ញាស់ពង ដើម្បីឲ្យសិស្សទាំងនោះ ចេះភ្ញាស់ពងដោយខ្លួនឯង។ក្រោយពេលធ្វើការពន្យល់ចប់សព្វគ្រប់ អ្នកគ្រូក៏បានឲ្យសិស្សគ្រប់ៗគ្នាធ្វើការអនុវត្តន៍តាមមេរៀននេះនៅផ្ទះរៀងៗខ្លួន ដោយទុករយៈពេល 30 ថៃ្ងសម្រាប់ធ្វើការភ្ញាស់ពងនេះ ទៅដល់ផ្ទះកេ្មងប្រុសនោះ បានប្រាប់ម្តាយរបស់គេថា ម៉ែថៃ្ងនេះ អ្នកគ្រូខ្ញុំ បាន បង្រៀន កូនអំពីរបៀបភ្ញាស់ពង ហើយអ្នកគ្រូឲ្យរកពងមួយសម្រាប់ភ្ញាស់មួយផងណាម៉ែ ម៉ែរបស់កេ្មងនោះ បានប្រាប់វិញ ថា ម៉ែគ្មានពងសម្រាប់ឲ្យកូនទេ ហើយនិយាយលេងទៅកាន់កូនថា ពងរបស់ឯងមានយកទៅភ្ញាស់ទៅដោយសារកេ្មងមាន ភាពល្ងង់ខ្លៅ ក៏ស្តាប់តាមពាក្យរបស់ម្តាយ ហើយអនុវត្តន៍តាមអ្វី ដែលគ្រូរបស់គេបានពន្យល់បង្ហាញ។ដល់ថៃ្ងកំណត់កេ្មងនោះ មានការព្រួយបារម្មណ៍ខ្លាំងណាស់ ដោយសារតែពងគេមិនញាស់ នៅពេលទៅដល់សាលា អ្នកគ្រូ បានសួរទៅកាន់កេ្មងនោះថា ឯណាលទ្ធផលដែលអ្នកគ្រូបានដាក់ឲ្យធើ្វ កេ្មងនោះមិនបាននិយាយអ្វីទៅកាន់អ្នកគ្រូទេ គឺគេស្រាតខោឲ្យអ្នកគ្រូមើលតែម្តង ហើយសួរអ្នកគ្រូគេថា ហេតុអី្វបានជាពងខ្ញុំ្ញញាស់អ្នកគ្រូ អ្នកគ្រូឃើញដូចេ្នះ ក៏អស់សំណើចហើយបាន និយាយទៅកាន់កេ្មងនោះថា មូលហេតុដែលពងនេះមិនញាស់ គឺដោយសារតែនេះជាពងរបស់ឯង៕
Post a Comment