រឿង ឆ្មាមានទំងន់

នៅក្នុងភូមិមួយមានយាយចាស់ម្នាក់ ចិញ្ចឹមសត្វឆ្មាពីបីក្បាលទុកគ្រាន់ចាប់កណ្តុរនៅពេលយប់។ គាត់ស្រលាញ់ឆ្មារបស់គាត់ណាស់។ ថ្ងៃមួយស្រាប់តែឆ្មារបស់គាត់ឈឺខ្លាំង ក៏ទៅហៅគ្រូព្រទ្យមកមើលឆ្មារបស់គាត់។ ក្រោយពីលោកគ្រូពេទ្យពិនិត្យរួចមក លោកគ្រូពេទ្យបាននិយាយទៅកាន់លោកយាយថាៈ គ្រូពេទ្យៈ សូមជួយអបអរសាទរលោកយាយ! ឆ្មារបស់លោកយាយមានទំងន់ហើយ! លោកយាយ (និយាយទាំងកំហឹង)៖ ចុះអាប្រុសឈ្មោលណាធ្វើអោយឆ្មាអញផើមបែបនេះ ? កំពុងជជែកគា្ន ស្រាប់តែមានឆ្មាឈ្មោលមួយក្បាលបានរត់កាត់មុខអ្នក​ទាំង​ពីរ​ ឃើញ​បែបនេះ​លោកគ្រូពេទ្យក៏លាន់មាត់ៈ គ្រូពេទ្យ៖ លោកយាយ ! តិចលអាឆ្មាឈ្មោលមួយនោះទេដឹង? លោកយាយ៖ មិនមែនទេក្មួយ! អាឈ្មោលមួយហ្នឹងវាជាបងប្រុសបង្កើតរបស់វាទេតើ ! គ្រូពេទ្យ៖ ខុសហើយលោកយាយ ! សត្វវាមិនដែលគិតបងគិតប្អូនវាទេ! លោកយាយ៖ អ៊ីចឹងមែនអ្ហីក្មួយ !

No comments