ក្លាយជាអ្នកមានព្រោះតែបាល់
នាយ អាត ឡូម៉ា ក្លាយទៅជាភ្នាក់ងាររើសសំរាមមានលើសគេឯងក្នុងប្រទេសអង់គ្លេស ក្រោយពីគេបានធ្វើការ នៅពហុកីឡាដ្ឋានមួយកន្លែងអស់រយៈ ពេលជាងប្រាំឆ្នាំមក ។ មានក្រុមអ្នកការសែតជាច្រើនបានសុំជួបសម្ភាសជាមួយនាយ ក្រោយពីនាយបានទទួលជោគជ័យក្នុងការងារ។ អ្នកកាសែតៈ លោក អាត សូមលោកជួយប្រាប់នូវភាពអាថ៌កំបាំង ដែលបានធ្វើអោយលោកក្លាយទៅជាមហាដសដ្ឋី អោយខ្ញុំបានដឹងផងបានទេ ?
អាតៈ អ្ហូ!.....ងាយដូចបកចេកអ៊ីចឹង ! គឺវាអ៊ីចេះ ! ក្រុមបាល់ទាត់ប៊ែ្លកប៊ីនលេងបាល់មិនបានល្អសោះ ម៉ោ្លះហើយខ្ញុំក៏ក្លាយទៅជាអ្នកមានទៅ !
អ្នកការសែតៈ បើអ៊ីចឹងលោកលេងភ្នាល់បាល់មែនទេ ?
អាតៈ មិនមែនទេ ! ក្រុមអ្នកគាំទ្រក្រុមបាល់ទាត់ប៊ែ្លកប៊ីន
បានមកមើលបាល់ទាត់ ហើយឃើញក្រុមរបស់ខ្លួនចាញ់គេរាល់លើក ហើយបានហ៊ោដេញគ្រវែងនឹងដបទឹកបរិសុទ្ធ ខ្ញុំក៏បានប្រមូលរើសយកដបទៅលក់រាល់ពេល ម៉ោ្លះហើយទើប បានខ្ញុំក្លាយជាអ្នកមានបាន ៥ឆ្នាំមកនេះ ខ្ញុំប្រមូលប្រាក់បានច្រើនលានហើយ។

Post a Comment